គំរូនៃពិការភាពខាងសង្គម
Cultural Perspectives បានធ្វើការជាមួយសម្ព័ន្ធភាពជនពិការ និងភាពចម្រុះ (Diversity and Disability Alliance) ក្នុងការបង្កើតស៊េរីវីដេអូថ្មីមួយ ដើម្បីស្វែងយល់ពីក្របខ័ណ្ឌគំរូនៃពិការភាពខាងសង្គម។
គំរូនៃពិការភាពខាងសង្គម គឺជាក្របខ័ណ្ឌដ៏សំខាន់មួយដើម្បីពិចារណា និងប្រើប្រាស់នៅពេលឆ្លើយតបទៅនឹងបញ្ហាពិការភាពនៅក្នុងសហគមន៍ដែលមានវប្បធម៌ និងភាសាផ្សេងគ្នា។
ស៊េរីវីដេអូដែលបានរចនារួមគ្នានេះ បង្ហាញពីសារៈសំខាន់នៃក្របខ័ណ្ឌគំរូនៃពិការភាពខាងសង្គម តាមរយៈ បទពិសោធន៍ដែលបានឆ្លងកាត់ក្នុងជីវិតរបស់ Youssif, Yasamen, Nidhi, Nyrob, Jonathan និង Elena។
Jonathan និង Elena
នៅពេលពួកគេពិភាក្សាអំពីបទពិសោធន៍របស់ពួកគេជាមួយនឹង អាការអូទីហ្សឹម (ASD) ហើយហេតុអ្វីបានជាគំរូនៃពិការភាពខាងសង្គមមានសារៈសំខាន់ចំពោះពួកគេ។
មានជាភាសាចិនកាតាំង ចិនកុកងឺ និងចំណងជើងរងជាភាសាអង់គ្លេស
មើលវីដេអូនេះYoussif
ជួបជាមួយ Youssif នៅពេលគាត់ពិភាក្សាអំពីបទពិសោធន៍របស់គាត់ ដែលរស់នៅជាមួយពិការភាពខួរក្បាលដោយសារការប៉ះទង្គិច ហើយថាតើគំរូនៃពិការភាពខាងសង្គមមានន័យដូចម្តេចចំពោះគាត់។
មើលវីដេអូនេះNyrob
ជួបជាមួយ Nyrob នៅពេលនាងពិភាក្សាអំពីបទពិសោធន៍របស់នាង ដែលរស់នៅជាមួយ របួសខួរឆ្អឹងខ្នង ហើយថាតើគំរូនៃពិការភាពខាងសង្គម បានធ្វើឱ្យគុណភាពជីវិតរបស់នាងមានភាពវិជ្ជមានយ៉ាងណាដែរ។
មានជាភាសា Dinka និងចំណងជើងរងជាភាសាអង់គ្លេស
មើលវីដេអូនេះYasamen
ជួប Yasamen និងស្វែងយល់អំពីបទពិសោធន៍របស់នាងដែលមាន ពិការភាពខួរក្បាលដោយសារការប៉ះទង្គិច និងស្វែងយល់ពី គំរូនៃពិការភាពខាងសង្គមមានន័យដូចម្តេចចំពោះនាង។
មានជាភាសាទួរគី និងចំណងជើងរងជាភាសាអង់គ្លេស
មើលវីដេអូនេះNidhi
ជួបជាមួយ Nidhi និងស្វែងយល់អំពីបទពិសោធន៍របស់នាង ជាមួយពិការភាពជាច្រើន រួមមានការអន់ថយលើការមើលឃើញ និងពិការភាពរាងកាយកម្រិតស្រាល ហើយថាតើគំរូនៃពិការភាពខាងសង្គមមានសារៈសំខាន់ដូចម្តេចចំពោះនាង។
មានជាភាសាអង់គ្លេស និងចំណងជើងរងជាភាសាហិណ្ឌូ
មើលវីដេអូនេះ