fbpx

សំណួរ​ និង​ចម្លើយ

ព័ត៌មានទូទៅអំពីគេហទំព័រត្រូវបានបង្ហាញជាទម្រង់សំណួរ និងចម្លើយ។ ប្រសិនបើអ្នកមានសំណួរណាមួយ ដែលអ្នកគិតថាមានសារៈសំខាន់ដើម្បីដាក់រួមបញ្ចូលនៅក្នុងផ្នែកនេះ សូមទាក់ទង info@miaccess.com.au

សំណួរទូទៅ

MiAccess ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដែល​បាន​បកប្រែ​សម្រាប់​ជន​ពិការ​មកពី​ប្រវត្តិ CALD អ្នក​ថែទាំរបស់​ពួកគេ និង​អន្តរការី​ជាច្រើន​ដែល​ធ្វើ​អន្តរកម្ម​ជាមួយ​ពួកគេ។ គេហទំព័របែបនេះនឹងមានទស្សនិកជនច្រើន ប៉ុន្តែការផ្តោតសំខាន់របស់វាគឺការផ្តល់ជូនឯកសារបកប្រែល្អៗ ហើយមានគុណភាពខ្ពស់សម្រាប់ជនពិការ។

MiAccess has been developed to increase the availability of translated information for people with disability from CALD backgrounds, their carers and a range of intermediaries who interact with them. As such the site will have multiple audiences but its main focus is on providing high quality and well translated materials for people with disability themselves.

MiAccess ត្រូវបានបង្កើតឡើងដោយ Cultural Perspectives  ជាមួយនឹងការផ្តល់មូលនិធិក្រោមកម្មវិធី ILC (ព័ត៌មាន ការភ្ជាប់គ្នា និងការកសាងសមត្ថភាព) របស់ NDIS ដែលបច្ចុប្បន្ន គ្រប់គ្រងដោយក្រសួងសេវាកម្មសង្គម។ Cultural Perspectives ក៏មានតួនាទីក្នុងការធានាផងដែរថា ព័ត៌មានត្រូវបានរក្សាបច្ចុប្បន្នភាព និងពាក់ព័ន្ធទៅនឹងតម្រូវការរបស់ជនពិការមកពីប្រវត្តិ CALD និងអ្នកថែទាំរបស់ពួកគេ។

ពាក្យ ‘CALD’ តំណាងឱ្យ ‘វប្បធម៌ និងភាសាផ្សេងគ្នា’។ វា​ត្រូវ​បាន​ប្រើ​ជា​ពាក្យ​រួម​សម្រាប់​មនុស្ស​ដែល​មាន​ភាសា និង​វប្បធម៌​ដំបូង​មិន​មែន​ជា​ភាសា​អង់គ្លេស។

NDIS តំណាងឱ្យ ‘ គម្រោងធានារ៉ាប់រងជនពិការថ្នាក់ជាតិ’។ NDIS គឺជាគម្រោងរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិសម្រាប់ការចំណាយទាក់ទងនឹងពិការភាព។ ជនពិការត្រូវបានវាយតម្លៃលើតម្រូវការរបស់ពួកគេ ហើយប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យ ពួកគេត្រូវបានចេញឱ្យនូវគម្រោង NDIS មួយដែលបានផ្តល់មូលនិធិ។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលប្រើសេវាកម្ម NDIS សូមចូលទៅកាន់ទំព័រ ‘អំពី NDIS’៖ https://www.ndis.gov.au/about-us

MiAccess គឺជាវេទិកាអនឡាញមួយ ដែលអ្នកអាចរកឃើញរកធនធាននានាដែលបានបកប្រែអំពីពិការភាព និង NDIS។ អ្នកអាចប្រើមុខងារស្វែងរកនៅលើគេហទំព័រនេះ ដើម្បីស្វែងរកធនធាននានាដែលអ្នកត្រូវការ។ សម្រាប់ព័ត៌មានបន្ថែម និងការណែនាំ សូមចូលទៅកាន់៖ ការប្រើ MiAccess។

ត្រូវសមគ្នា។ គេហទំព័រ MiAccess ត្រូវ​បាន​រចនា​ឡើង​ឱ្យ​ត្រូវសម​គ្នា​ជាមួយ​នឹង​កម្មវិធី​អាន​អេក្រង់។ គេហទំព័រនេះត្រូវបានបង្កើតឡើង ដោយអនុលោមតាមគោលការណ៍ណែនាំភាពអាចចូលប្រើមាតិកាគេហទំព័រ (WCAG) 2.0AA។

MiAccess មានប្រភេទពិសេសនៃធនធានដែលបានបកប្រែ ដែលបានផ្គត់ផ្គង់ដោយអង្គការដែលផលិតធនធានទាំងនេះ។ ធនធានមួយចំនួនត្រូវបានបកប្រែ និងត្រួតពិនិត្យដោយ Cultural Perspectives សម្រាប់ MiAccess ដោយអ្នកបកប្រែដែលបានទទួលស្គាល់ជាផ្លូវការ។

 

ធនធានថ្មីៗត្រូវបានរចនាឡើងរួមគ្នាជាមួយជនពិការមកពីប្រវត្តិ CALD មុនពេលឆ្លងកាត់ដំណើរការបកប្រែដូចគ្នា។

​កម្មវិធី​ app បណ្ដាញ​ចល័ត​របស់យើង ត្រូវបានរចនាឡើងសម្រាប់អ្នកដើម្បីចុចប៊ូតុង “​កម្មវិធី​បណ្ដាញ​ចល័ត​” ហើយធ្វើតាមជំហាននានា ដើម្បីដំឡើងវានៅលើឧបករណ៍ចល័តរបស់អ្នក។.

ទេ។ MiAccess ផ្តល់ការទាញយកដោយឥតគិតថ្លៃ និង ការចែករំលែកដោយឥតគិតថ្លៃនូវធនធានជាភាសាច្រើន។

បាន។ MiAccess ត្រូវបានរចនាឡើងដើម្បីអាចប្រើជាមួយឧបករណ៍ទាំងអស់។

ប្រសិនបើអ្នកចង់ចែករំលែក ឬពិភាក្សាអំពីធនធានដែលបានបកប្រែរបស់អ្នកជាមួយយើង សូមប្រើទម្រង់បែបបទទំនាក់ទំនងជូនដំណឹងមកយើងអំពីធនធាន ឬអ៊ីមែល info@miaccess.com.au ជាមួយនឹងព័ត៌មានលម្អិត។

សូមទាក់ទងមកយើងតាមរយៈទម្រង់បែបបទទំនាក់ទំនងរបស់យើង៖ https://miaccess.com.au/contact/